ថ្ងៃអង្គារ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ឯកឧត្តម ទៀ សីហា និងចាត់វិធានការចំពោះលោក ជុំ ភាព នាយសង្កាត់ជលផលកំពង់ក្ដីបើសិនបានឃុបឃិតជាមួយឈ្មួញយកដីរដ្ឋក្នុងតំបន់៣
Wed,03 March 2021 (Time 11:12 AM)
ដោយ ៖ ថ្ងៃថ្មី (ចំនួនអ្នកអាន: 471នាក់)


សៀមរាប ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា ដីព្រៃលិចទឹក ក្នុងតំបន់៣នៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង កំពុងត្រូវបាន ឈ្មួញឃុបឃិតគ្នា ឈូសឆាយទន្ទ្រាន យកធ្វើជាកម្មសិទ្ធិ យ៉ាងអនាធិបតេយ្យ។ ករណីនេះ ត្រូវបានគេដាក់ការសង្ស័យថា មានការឃុបឃិត គ្នាជាមួយលោក ជុំ ភាព នាយសង្កាត់ជលផលកំពង់ក្តី ទើបឈ្មួញហ៊ានបំពាន ដោយមិន​កោតក្លាយញញើតបែបនេះ។ យោងតាមប្រភពពីប្រជាពលរដ្ឋស្រុកជីក្រែង បានឲ្យដឹងថា អស់រយ:ពេលជាងបីឆ្នាំមកហើយ ដែលដីព្រៃលិចទឹក នៅចំណុចខាងត្បូងត្រពាំងដូនក្តាន់ ខាងជើងត្រពាំងដងហាក់ ស្ថិតនៅភូមិបឹង ឃុំឫស្សីលក ស្រុកជីក្រែង ត្រូវបានឈ្មោះ ភាជ ភាវ ទន្រ្ទានឈូសឆាយ យកម្តងបន្តិចៗ ដែលរហូតមកដល់ពេលនេះ មានទំហំប្រមាណជា២០ហិកតា។ ដោយឈ្មោះ ភាជ ភាវ នេះ បានសំអាងថា ដីព្រៃលិចទឹកនេះ ជាដីកេរ្តិ៍ដូនតា តាំងពីសម័យសង្គមរាស្ត្រនិយម។ ប្រភពពីពលរដ្ឋដដែល បានបន្តឲ្យដឹងថា ការលើកឡើង របស់ឈ្មោះ ភាជ ភាវ នេះ គ្រាន់តែជាលេស ប៉ុន្តែការពិត គឺជាការឃុបឃិតគ្នា រវាងលោកភាជ ភាវ និងមន្ត្រីជំនាញជលផលកំពង់ក្តី ដែលមាន លោក ជុំ ភាព ជានាយសង្កាត់ ទើបការឈូសឆាយ​បានដោយលូន។ ពាក់ព័ន្ធនឹងករណី ខាងលើនេះ លោកស្រី សែន សុផល មេឃុំឫស្សីលក ឲ្យប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីធ្លាប់បានហៅលោក ភាជ ភាវ មកអប់រំ ដែរ តែលោក ភាជ ភាវ មិនព្រមស្ដាប់ ដោយនិយាយបញ្ច្រាស មកវិញថា ដីទីនោះ គឺជាដីកេរ្តិ៍ មរតក របស់ដូនតា របស់ខ្លួនតាំងពីសម័យរាស្ត្រនិយម មកម្ល៉េះ។ លោកស្រីបានបន្តទៀតថា អ្នកស្រី ធ្លាប់ហៅ ប្រជាពលរដ្ឋ មកប្រជុំអប់រំ ហាមប្រជាពលរដ្ឋ កុំឲ្យទន្រ្ទាន ដីព្រៃលិចទឹកទាំងនោះ ព្រោះដីព្រៃលិចទឹកទាំងនោះ បច្ចុប្បន្នគឺជាដីរបស់រដ្ឋ ទើបគ្មានប្រជាពលរដ្ឋ ណាហ៊ាន ទន្ទ្រាន លើកលែងតែ លោក ភាជ ភាវ នេះម្នាក់ប៉ុណ្ណោះ ដែលនៅបន្តសកម្មភាព។ បើទោះយ៉ាងនេះក្តី អ្នកស្រីមេឃុំ បានអះអាងថា អ្នកស្រីធ្លាប់បានឃើញលោក ជុំ ភាព នាយសង្កាត់រដ្ឋបាលជលលផលកំពង់ក្តី ធ្លាប់ទៅកន្លែងដី ដែល លោកភាជ ភាវ ទន្ទ្រានជាញឹកញ៉ាប់ ប៉ុន្តែលោក ភាជ ភាវ នៅតែបង្កបង្កើនផល បានដដែល។ រីឯលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែងអង្គភាពយើងមិនអាចនឹងសុំការបំភ្លឺពីលោកបាននោះទេខណៈដែលលោក ពៅ ប៊ុនធឿន បានប្រឡុកលេខទូរសព្ទមិនឲ្យទំនាក់ទំនងដើម្បីសួរនាំពាក់ព័ន្ធនឹងបញ្ហាបទល្មើសឬបញ្ហាផ្សេងៗនៅក្នុងស្រុកជីក្រែង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ថាលោកនឹងចាត់វិធានការចំពោះបុគ្គលណាដែលបានឃុបឃិតគ្នាទន្ទ្រានយកដីរដ្ឋធ្វើជាដីកម្មសិទ្ធឯកជន ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ និងអាប៉ោង កំពុងបើកលេងយ៉ាងរលូនដែលមានមេការឈ្មោះ ហុក និង ខ្លា នាក់កាង (ភ្នាក់ងារប្រចាំខេត្តកំពង់ចាម)

ព័ត៌មានគួរចាប់អារម្មណ៍

តើជាឈើជារបស់អ្នកណា បើនៅក្បែរការាស់ជួសជុលរថយន្តលោក ចាន់ណា មេឈ្មួញឈើដ៏ល្បី តែមិនដឹងម្ចាស់មួយណា (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោក លី សុផា មន្ត្រីរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរងការចោទប្រកាន់ថាបង្ក្រាបរថយន្តវីរៈប៊ុនថាំ ហើយទាលុយ ៣ម៉ឺនដុល្លារក្នុងការដោះលេង (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

គយចល័តតំបន់៥ និង គយចល័តស្រុកពួក គៀរថយន្តដឹកផ្លែឈើ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយ ហើយនាំគ្នារត់គិចខ្លួនបាត់អស់ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

អគារសាងសង់ដ៏ធំស្កឹមស្កៃត្រូវបានបាក់កណ្ដាលក្រុងសៀមរាប ធ្វើប្រជាពលរដ្ឋសង្ស័យថាការសាងសង់គ្មានស្តង់ដារឬសាងសង់ខុសបច្ចេកទេស (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11771 នាក់
ម្សិលមិញ :
5710 នាក់
សប្តាហ៍នេះ :
45608 នាក់
ខែនេះ :
112634 នាក់
3 ខែនេះ :
405432 នាក់
សរុប :
6408727 នាក់