ថ្ងៃអង្គារ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ព្រហ្ម ធី ហៅធីម្រេច ដឹកជញ្ជូនឈើខុសច្បាប់ពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំដោយសេរី តែឯកឧត្ដម ប្រាក់ សុវណ្ណ មិនខ្វល់
Mon,10 May 2021 (Time 12:15 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តព្រះវិហារ (ចំនួនអ្នកអាន: 198នាក់)


ព្រះវិហារ ÷ ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅធីម្រេច បានបង្ហើបឲ្យដឹងថា បើគ្មានការបើកដៃពី​សំណាក់លោក រី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន និងលោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ទេនោះគឺឈ្មួញឈ្មោះ ព្រហ្ម ធី មិនអាចដឹកជញ្ជូនឈើចេញពីស្រុកជ័យសែន ឆ្លងកាត់ស្រុករវៀង ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ បានឡើយ។ បញ្ហានេះជារឿងដែលលោក ​វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរមើលរំលងតទៅទៀតទេ ព្រោះបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ នៅតែកើតឡើងយ៉ាងរាលដាល។ ជាពិសេសលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ នៅតែបណ្តោយឲ្យមន្ត្រីក្រោមឱវាទក្នុងស្រុកជ័យសែន និងស្រុករវៀង ប្រមូលលុយពីបទល្មើសព្រៃឈើយ៉ាងត្រជាក់ចិត្ត។ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅធីម្រេច នៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកជ័យសែន ឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងពេញបន្ទុកដដែល។ ជាក់ស្តែងកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ រថយន្តដឹកឈើ២គ្រឿងរបស់ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅធីម្រេច អាចដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួលព្រោះគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាបង្ក្រាបឈ្មួញម្នាក់នេះឡើយ។ ចំណែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ បណ្តោយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តព្រះវិហារ បានឲ្យដឹងថា ប្រសិនបើគ្មានការបើក​ដៃពីសំណាក់លោក ពឹង​ ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ទេនោះគឺលោក រី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន និងលោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា មិនហ៊ានបើកដៃឲ្យឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅធីម្រេច ដឹកជញ្ជូនឈើខុសច្បាប់ពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ តាមអំពើចិត្តឡើយ។ រីឯលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ​ ព្រមទាំងលោក កង សៅគុណ មេបញ្ជារការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោក សួស សុខដារ៉ា​ ស្នងការនគរបាលខេត្តព្រះវិហារ ​គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើដែលនៅតែបន្តកើតមានយ៉ាងពេញបន្ទុកនោះទេ។ ហេតុនេះហើយទើបឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅធីម្រេច និងឈ្មួញដទៃទៀតអាចធ្វើសកម្មភាព​ដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់និងព្រៃព្រះរកា ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំទាំងថ្ងៃទាំងយប់។

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ និងអាប៉ោង កំពុងបើកលេងយ៉ាងរលូនដែលមានមេការឈ្មោះ ហុក និង ខ្លា នាក់កាង (ភ្នាក់ងារប្រចាំខេត្តកំពង់ចាម)

ព័ត៌មានគួរចាប់អារម្មណ៍

តើជាឈើជារបស់អ្នកណា បើនៅក្បែរការាស់ជួសជុលរថយន្តលោក ចាន់ណា មេឈ្មួញឈើដ៏ល្បី តែមិនដឹងម្ចាស់មួយណា (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោក លី សុផា មន្ត្រីរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរងការចោទប្រកាន់ថាបង្ក្រាបរថយន្តវីរៈប៊ុនថាំ ហើយទាលុយ ៣ម៉ឺនដុល្លារក្នុងការដោះលេង (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

គយចល័តតំបន់៥ និង គយចល័តស្រុកពួក គៀរថយន្តដឹកផ្លែឈើ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយ ហើយនាំគ្នារត់គិចខ្លួនបាត់អស់ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

អគារសាងសង់ដ៏ធំស្កឹមស្កៃត្រូវបានបាក់កណ្ដាលក្រុងសៀមរាប ធ្វើប្រជាពលរដ្ឋសង្ស័យថាការសាងសង់គ្មានស្តង់ដារឬសាងសង់ខុសបច្ចេកទេស (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12522 នាក់
ម្សិលមិញ :
5710 នាក់
សប្តាហ៍នេះ :
46359 នាក់
ខែនេះ :
113385 នាក់
3 ខែនេះ :
406183 នាក់
សរុប :
6409478 នាក់