ថ្ងៃអង្គារ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
អគារសាងសង់ដ៏ធំស្កឹមស្កៃត្រូវបានបាក់កណ្ដាលក្រុងសៀមរាប ធ្វើប្រជាពលរដ្ឋសង្ស័យថាការសាងសង់គ្មានស្តង់ដារឬសាងសង់ខុសបច្ចេកទេស
Tue,10 August 2021 (Time 04:25 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តសៀមរាប (ចំនួនអ្នកអាន: 107នាក់)


សៀមរាប ÷ ដំណឹងទើបទទួលបានឱ្យដឹងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២១ ថា មានការបាក់សំណង់អគារមួយផ្នែករបស់ក្រុមហ៊ុនមួយ នៅក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ឧប្បត្តិហេតុនេះ មិនបានបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់នោះទេ។ ប្រភពបញ្ជាក់ថា ការបាក់ស្រុតផ្នែកខ្លះនៃអគារកំពុងសាងសង់នោះបានកើតឡើងកាលពីរសៀល ថ្ងៃអាទិត្យថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២១ កន្លងទៅ ដែលបណ្តាលឲ្យកម្មកររងរបួសមួយចំនួន តែមិនប៉ះពាល់ដល់ជីវិតទេ ហើយក្នុងនោះ ក៏ត្រូវបានគេសង្កេតឃើញថា ព័ត៌មានមួយនេះ ត្រូវបានរក្សាភាពស្ងៀមស្ងាត់ ឈឹងក្នុងខេត្តសៀមរាប ។ ប្រភពពលរដ្ឋរស់នៅទីនោះប្រាប់ថា មូលហេតុដែលបណ្តាលឲ្យមានបាក់ស្រុតនេះ មកពីការសាងសង់នោះ ខុសបច្ចេកទេស ។ សំណង់ដែលបាក់នោះក្រោមទំហំប្រវែងក្រោម១០ម៉ែត្រក្នុងចំណោមសំណង់ទាំងមូលរបស់ក្រុមហ៊ុនសំណង់មួយកំពុងសាងសង់ឈ្មោះRose Apple Square ស្ថិតនៅ ភូមិ វិហារចិន សង្កាត់ ស្វាយដង្គំ ក្រុង សៀមរាប។ ករណីបាក់អគារនេះ ត្រូវបានមហាជននានា លើកជាសំនួរថា តើអាគារដែលកំពុងសាងសង់មួយនេះ មានច្បាប់អនុញាត និង ការត្រួតពិនិត្យ បច្ចេកទេស ឲ្យបានត្រឹមត្រូវចេញពីមន្រ្តី ជំនាញខេត្ត សៀមរាប ដែរឬទេ ? ហើយក្នុងនោះតើមន្រ្តីជំនាញ មានការផ្អាកការសាងសង់ បណ្តោះអាសន្នដែរឬអត់? បើអគារដែលកំពុងសាងសង់នោះ មិនផ្អាកបណ្តោះអាសន្ន ហើយមិនត្រួតពិនិត្យបច្ចេកទេសឲ្យបានត្រឹម បើសិនមានការបាក់ស្រុតជាថ្មីម្តងទៀត តើអ្នកណាជាអ្នកទទួលខុសត្រូវ មន្រ្តី ឬ មេការសំណង់? ជុំវិញបញ្ហានេះដែរ នៅរសៀល ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២១នេះ អង្គភាពសារព័ត៌មានបានទំនាក់ទំនងទៅលោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប លោកបានប្រាប់សារព័ត៌មានយើងឲ្យដឹងថា ពេលនេះលោកកំពុងជាប់រវល់ចុះយកសំណាក ។ លោកបន្តថា ករណីនេះសួរទៅខាងរដ្ឋបាលក្រុងសៀមរាបទៅទើបដឹងច្បាស់។ រីឯលោក នួន ពុទ្ធារ៉ា អភិបាលក្រុង សៀមរាប បានប្រាប់ថា នៅពេលកើតហេតុកម្លាំងជំនាញចម្រុះ បានទៅដល់ទីតាំងនិងធ្វើការត្រួតពិនិត្យផងដែរ។ ហើយបើអ្នកសារព័ត៌មានចង់ដឹងច្បាស់ សូមសួរលោក ហុី សាយ ទើបដឹងច្បាស់ជាងនេះ ។ ក្នុងនោះលោក ហុី សាយ ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដី ខេត្តសៀមរាប បានប្រាប់ឲ្យសារព័ត៌មាន ដឹងតាមទូរស័ព្ទ ថា ក្រុមហ៊ុនសាងសង់នោះ គឺមានច្បាប់ត្រឹមត្រូវចេញពីក្រសួង ហើយ ការបាក់ស្រុតនោះ ខាងមន្ត្រីជំនាញរបស់លោក កំពុងតែត្រួតពិនិត្យតាមបច្ចេកទេស និង រៀបចំឯកសារ អញ្ជើញក្រុម ហ៊ុន មកធ្វើកិច្ចសន្យា ដើម្បីផ្អាកការសាងសង់បណ្តោះអាសន្ន នាពេលឆាប់ៗនេះ ។ ដោយលោក ហុី សាយ មិនបានបញ្ជាក់ឲ្យច្បាស់នោះទេថា លោកនិងធ្វើការផ្អាកការសាងសង់នោះ ពេលណា ហើយផ្អាកមានរយ:ពេលប៉ុន្មានថ្ងៃ ឬ ប៉ុន្មានខែនោះទេ ។ ទោះបីជាមានការបកស្រាយ បំភ្លឺពីមន្រ្តីជំនាញនិង ស្ថាប័នពាក់ព័ន្ធ ក្នុងខេត្តសៀមរាប យ៉ាងណាក៏ដោយ មហាជននៅតែបន្តរង់ចាំមើល ថាតើ ការបាក់សំណង់អាគារនេះ ពិតជាដូចមហាជននានា និយាយតៗគ្នា ដែរឬទេ ថា មកពីការសាងសង់នេះពុំមានបច្ចេកទេសតាមស្តង់ដា និង មន្ត្រីជំនាញមិនមានការយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យឲ្យត្រឹមត្រូវ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ និងអាប៉ោង កំពុងបើកលេងយ៉ាងរលូនដែលមានមេការឈ្មោះ ហុក និង ខ្លា នាក់កាង (ភ្នាក់ងារប្រចាំខេត្តកំពង់ចាម)

ព័ត៌មានគួរចាប់អារម្មណ៍

តើជាឈើជារបស់អ្នកណា បើនៅក្បែរការាស់ជួសជុលរថយន្តលោក ចាន់ណា មេឈ្មួញឈើដ៏ល្បី តែមិនដឹងម្ចាស់មួយណា (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោក លី សុផា មន្ត្រីរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរងការចោទប្រកាន់ថាបង្ក្រាបរថយន្តវីរៈប៊ុនថាំ ហើយទាលុយ ៣ម៉ឺនដុល្លារក្នុងការដោះលេង (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

គយចល័តតំបន់៥ និង គយចល័តស្រុកពួក គៀរថយន្តដឹកផ្លែឈើ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយ ហើយនាំគ្នារត់គិចខ្លួនបាត់អស់ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

អគារសាងសង់ដ៏ធំស្កឹមស្កៃត្រូវបានបាក់កណ្ដាលក្រុងសៀមរាប ធ្វើប្រជាពលរដ្ឋសង្ស័យថាការសាងសង់គ្មានស្តង់ដារឬសាងសង់ខុសបច្ចេកទេស (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11881 នាក់
ម្សិលមិញ :
5710 នាក់
សប្តាហ៍នេះ :
45718 នាក់
ខែនេះ :
112744 នាក់
3 ខែនេះ :
405542 នាក់
សរុប :
6408837 នាក់