ថ្ងៃអង្គារ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
គ្រឿងចក្រជីកយកអាចម៌ដីត្រពាំង បូរាណ មួយកន្លែង ស្ថិត នៅ ភូមិ រហាល ឃុំ ដូន កែវ ស្រុក ពួកខេត្តសៀមរាប ដែលគ្រប់គ្រងដោយ អាជ្ញាធរជាតិអប្សរា និង អាជ្ញាធរ ភូមិ ឃុំ
Wed,11 August 2021 (Time 07:48 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តសៀមរាប (ចំនួនអ្នកអាន: 106នាក់)


ខេត្តសៀមរាប ៖ មានសេចក្តីរាយការណ៍មកថា គ្រឿងចក្រជីកយកអាចម៌ដីត្រពាំង បូរាណ មួយកន្លែង ស្ថិត នៅ ភូមិ រហាល ឃុំ ដូន កែវ ស្រុក ពួកខេត្តសៀមរាប ដែលគ្រប់គ្រងដោយ អាជ្ញាធរជាតិអប្សរា និង អាជ្ញាធរ ភូមិ ឃុំ តាមការស្នើសុំ របស់ លោក ស្វាយ ហុង ដែលមានតួនាទីជាមេឃុំ ដូន កែវ កំពុងតែល្មើសនិងលិខិតអនុញាតរបស់អាជ្ញាធរជាតិអប្សរាខេត្តសៀមរាប ។ ហើយក្នុងការស្នើសុំរបស់លោក មេ ឃុំ ដូន កែវ នោះ ត្រូវបាន អាជ្ញាធរជាតិអប្សា យល់ព្រមអនុញ្ញាត អោយស្តារ ឈ្មោះត្រពាំង ឆោក ! ដែល បានអនុញ្ញាតអោយម្ចាស់ គ្រឿង ចក្រ ឈ្មោះ ម៉ៅ ប្រសើរ ហៅ ពៅ ជីក ស្តារ ដើម្បី ប្រើប្រាស់ ជាប្រយោជន៍រួម ។ ដោយសារត្រពាំង នេះជាសម្បត្តិបេតិកភណ្ឌដែលចាំបាច់ក្នុងការ ការពារ អោយបានគង់វង្ស និង ជៀសវាងផលប៉ះពាល់ ខ្លាំងលើសក្តានុពលបុរាណ វិទ្យា ។ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា៖ ក្នុងករណីធ្វើសកម្មភាព ពីការណែនាំ និង ការអនុញ្ញាត របស់អាជ្ញាធរជំនាញ ការស្តារត្រពាំងនេះនិងត្រូវបញ្ឈប់ ហើយនិង ត្រូវ ប្រឈមមុខ ចំពោះ វិធានការផ្នែក រដ្ឋបាល និងនីតិវិធីច្បាប់ជាធរមាន ។ ចំណែកអាចម៌ដី ដែលបានមកពីការស្តារត្រពាំងត្រូវចាក់ពង្រឹងខ្នងជុំវិញត្រពាំង ទទឹងនៃខ្នងទំនប់យ៉ាងតូច ៦ ម៉ែត្រ នឹងរាងបាតខ្ទះដែលមានទំហំ ៧៥ ម៉ែត្រគុណនឹង ៨០ ម៉ែត្រមានជើងទេជម្រៅ ៣.៥០ ម៉ែត្រ និងដាំដើមឈើជុំវិញមាត់ត្រពាំង ដើម្បីលំអសោភ័ណភាព មាត់ត្រពាំងបុរាណ មួយនេះ មិនត្រូវយកអាចម៌ដីចាក់ ក្នុងតំបន់ការការពារបេតិកភណ្ឌ ឬ លើស្លាកស្នាមបុរាណដ្ឋានទេ។ និង ហាមដាច់ខាតមិនត្រូវដឹកជញ្ជូនអាចម៌ដីចេញទៅក្រៅ និងយកទៅធ្វើអាជីវកម្មណាមួយឡើយ។ តែផ្ទុយទៅវិញ ការស្ដារត្រពាំងបុរាណកឋានមួយនេះ ហាក់បីដូចជារៀបចំចងជាប្រព័ន្ធនៅក្នុងការប្រព្រឹត្តផ្ទុយនឹងលិខិតបទដ្ឌានអនុញ្ញាតច្បាប់ពីអាជ្ញាធរអប្សរាទៅវិញ គេសង្កេតឃើញលោក ម៉ៅ ប្រសើរ ហៅ ពៅ ដែលជាថៅកែគ្រឿងចក្រដឹកជញ្ជូនអាចម៍ដីចេញយកទៅលក់រាប់រយឡានក្នុងមួយថ្ងៃៗចែកចាយគ្រប់ទីកន្លែងនៅក្នុងស្រុកពួក ដែលផ្ទុយនិងលិខិតអនុញ្ញាតរបស់អាជ្ញាធរអប្សរាទៅវិញ គឺដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្សពួក។ លោក ម៉ៅ ប្រសើរ ហៅ ពៅ ដែលជាថៅកែគ្រឿងចក្រ ស្ដា ត្រពាំងបុរាណ ឆោក នេះ លោកបានប្រាប់ អ្នកយកព័ត៌មានថា រឿងដឹកអាចម៍ដីយកចេញទៅលក់នៅខាងក្រៅបើចង់ដឹងសួរទៅលោកមេឃុំទៅដឹងហើយ។ លោក ស្វាយ ហុង អាយុ ៨០ ឆ្នាំ មេឃុំ ដូន កែវ បានបញ្ជាក់ជុំវិញករណីដែលឈ្មោះ ម៉ៅ ប្រសើរ (ហៅ ពៅ) ធ្វើការដឹកជញ្ជូនអាចម៍ដីយកចេញទៅលក់ បែបនេះ គឺផ្ទុយនឹងលិខិតអនុញ្ញាតរបស់អាជ្ញាធរជាតិអប្សរា ។ លោកមេឃុំបន្តថា លោកសូមធ្វើការបដិសេធន៍មិនទទួលស្គាល់នោះទេ ព្រោះលោកមិនបានបញ្ជារឡើយ ។ ហើយលោកមេឃុំបានបន្ថែមថា អ្នកណាដែលដឹកជញ្ជូនអាចម៍ដីចេញពីត្រពាំងបុរាណយកទៅធ្វើអាជីវកម្មខាងក្រៅ អ្នកនោះទទួលខុសត្រូវដោយខ្លួនឯង ព្រោះលោកមិនបានដឹងនោះទេ។ ជុំវិញករណីខាងលើនេះ ពលរដ្ឋស្នើអោយអាជ្ញាធរ ពាក់ពន្ធ័ក្នុងខេត្តសៀមរាប ទាំងអស់ គួរពិនិត្យមើលចំពោះភាពមិនប្រក្រតី របស់ម្ចាស់គ្រឿងចក្រនិងលោក ស្វាយ ហុង ជាបន្ទាន់ផងចុះ ! ដែលហ៊ានធ្វើសកម្មភាព ដឹកយកអាចម៌ដី ចេញពី ត្រពាំង ឆោក ទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនបែបនេះ ។ ហើយករណី នេះ គឺកំពុងល្មើសនិង លិខិតអនុញ្ញាតរបស់ អាជ្ញាធរជាតិអប្សរា យ៉ាងច្បាស់ក្រឡែត ។ មហាជនរង់ចាំមើលភាពមិនប្រក្រតីនិងល្មើសលិខិតអនុញាតនេះ តើអាជ្ញាធរជាតិអប្សរា និង មានចំណាត់ការយ៉ាងណា ចំពោះជនដែលពាក់ព័ន្ធទាំងនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ និងអាប៉ោង កំពុងបើកលេងយ៉ាងរលូនដែលមានមេការឈ្មោះ ហុក និង ខ្លា នាក់កាង (ភ្នាក់ងារប្រចាំខេត្តកំពង់ចាម)

ព័ត៌មានគួរចាប់អារម្មណ៍

តើជាឈើជារបស់អ្នកណា បើនៅក្បែរការាស់ជួសជុលរថយន្តលោក ចាន់ណា មេឈ្មួញឈើដ៏ល្បី តែមិនដឹងម្ចាស់មួយណា (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោក លី សុផា មន្ត្រីរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរងការចោទប្រកាន់ថាបង្ក្រាបរថយន្តវីរៈប៊ុនថាំ ហើយទាលុយ ៣ម៉ឺនដុល្លារក្នុងការដោះលេង (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

គយចល័តតំបន់៥ និង គយចល័តស្រុកពួក គៀរថយន្តដឹកផ្លែឈើ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយ ហើយនាំគ្នារត់គិចខ្លួនបាត់អស់ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

អគារសាងសង់ដ៏ធំស្កឹមស្កៃត្រូវបានបាក់កណ្ដាលក្រុងសៀមរាប ធ្វើប្រជាពលរដ្ឋសង្ស័យថាការសាងសង់គ្មានស្តង់ដារឬសាងសង់ខុសបច្ចេកទេស (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12086 នាក់
ម្សិលមិញ :
5710 នាក់
សប្តាហ៍នេះ :
45923 នាក់
ខែនេះ :
112949 នាក់
3 ខែនេះ :
405747 នាក់
សរុប :
6409042 នាក់