ថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០២២
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
លោក លី សុផា មន្ត្រីរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរងការចោទប្រកាន់ថាបង្ក្រាបរថយន្តវីរៈប៊ុនថាំ ហើយទាលុយ ៣ម៉ឺនដុល្លារក្នុងការដោះលេង
Wed,18 August 2021 (Time 12:25 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តសៀមរាប (ចំនួនអ្នកអាន: 216នាក់)


សៀមរាប ÷ តើពិតពិតមែនដែរឬទេ ?លោកលី សុផា មន្ត្រីរដ្ឋបាលព្រៃឈើនៃខេត្តសៀមរាប បានឃាត់រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ដែលដឹកសត្វតុកកែ ជិត ១ពាន់ក្បាលហើយទាឲ្យបង់ប្រាក់ 3 ម៉ឺនដុល្លារ ក្នុងការដោះលេង នេះបើតាមសំណេររបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បានបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា សុំសួរទៅលោក លី សុផា ថា: 1- ហេតុអីលោកដឹងច្បាស់ហើយថាក្នុងឡានមានដឹកតុកកែ?ហើយដឹងច្បាស់ថាផ្ញើរចេញពីតំបន់ណា?មានន័យថាលោកដឹងច្បាស់ណាស់ថាជាបញ្ញើរមិនពាក់ព័ន្ធក្រុមហ៊ុនឡើយ រឺជាការរៀបចំទុកជាមុន?របស់ខុសច្បាប់ហេតុអីនៅគូទឡានវិញ ម្តេចមិននៅខាងក្នុង? 2-បើលោកដឹងហើយថាមានដឹកតុកកែ ហើយជាក្រុមហ៊ុនទទួលបញ្ញើរមានទាំងវិក័ត្រទទួល ផ្ញើរ ហើយលេខអ្នកផ្ញើរ អ្នកទទួល ទីតាំងអ្នកផ្ញើរ និងពត៌មានផ្សេងៗទៀត ហេតុអីលោកមិនទៅចាប់អ្នកប្រព្រត្តិទៅ បើតុកកែខុសច្បាប់ពិតមែន? 3-ចាប់ភ្លាមទាមទារពិន័យ 30,000$ ជាថ្នូរក្នុងការដោះលែង តើជាច្បាប់មែនទេ? 4-អ្នកកាប់ឈើ ដឹកឈើ ចាប់សត្វព្រៃពិតប្រាកដម្តេចលោកមិនទៅចាប់? 5-តើលោកដឹងទេថា ក្រុមហ៊ុនទទួលបញ្ញើរគ្មានសិទ្ធឆែកមើលទំនិញភ្ញៀវនោះទេ តែក្រុមហ៊ុនតែងតែសហការជាមួយសមត្ថកិច្ចជានិច្ច បើមានករណីសង្ស័យណាមួយ។ សង្ឃឹមថាក្រុមហ៊ុននឹងទទួលបានការដោះលែងប្រកបដោយយុត្តិធម៌🙏🙏 ចំពោះសំណេររបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ខាងលើនេះបានធ្វើឲ្យមហាជនមានការរិះគន់ទៅលើមន្ត្រីរដ្ឋបាលព្រៃឈើនៅខេត្តសៀមរាបយ៉ាងចាស់ដៃថា ចាប់សត្វតុកកែចិត ១ពាន់ក្បាល ហើយទាលុយ ៣ម៉ឺនដុល្លារក្នុងការដោះលេង ចុះក្រុមឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេងក្នុងខេត្តសៀមរាបហេតុអ្វីមើលមិនឃើញដូច្នោះ ។ ចំពោះបញ្ហាការចោទប្រកាន់ខាងលើនេះលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានបញ្ជាក់ប្រាប់សារព័ត៌មានយើងឲ្យដឹងថា បើពិន័យទៅតាមអន្តរកាល១ក្បាល ១០ ដុល្លារសរុបទៅជាង៩០០ក្បាល ហើយគុណនឹង ៣ នោះគឺជិត 3 ម៉ឺនដុល្លារហើយ ។ចំពោះការចោទប្រកាន់របស់ក្រុមហ៊ុនវីរៈប៊ុនថាំ គឺជារឿងមិនពិត និងជាការមូលបង្កាច់មកលើមន្ត្រីរដ្ឋបាលព្រៃឈើរបស់លោកខ្លាំងណាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនដោន កំពុងប្រមូលឈេីពីព្រៃឡង់.ព្រៃព្រះរកានិងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”យ៉ាងអនាធិបតេយ្យ! (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

សូមក្រសួង សុខាភិបាល មេត្តាចុះស៊ើបអង្កេត ជាបន្ទាន់ បែកធ្លាយរឿងក្រុមហ៊ុនលក់ឱសថ វ៉ាយ អេស ខេអិល អុីម ផត អេចផតឯ.ក.Y.S.K.L.Import Export Co. Ltd.ថាលក់ឱសថម៉ាឡេសុីក្លែងក្លាយ (វាសនា ភ្នាក់ងារ ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តខេមរៈភូមិន្ទលេខ 2-8394 អួតក្អេងក្អាងថា មានផ្កាយ២ ផ្កាយ៣ ចាំជួយពីក្រោយក្នុងការដឹកជញ្ជួនបទល្មើសព្រៃឈើ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជន រិះគន់ថា លោក តុង ហ៊ុយ ថៅកែអេស្កា ឃុបឃិតគ្នា ជាមួយលោក ក្តោប រ៉ន កាយត្រពាំង ហែផ្កា យកអាចម៌ដីទៅលក់ ខុសពីច្បាប់អនុញាត (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសុំសម្ដេចជួយពិនិត្យមើលក្នុងក្រុងប៉ោយប៉ែតល្បែងហ្គេមអនឡាញ ធ្វើឱ្យកូនគាត់ខូចអនាគតអស់ហើយ (ភ្នាក់ងារប្រចាំខេត្តបន្ទាយមានជ័យ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2034 នាក់
ម្សិលមិញ :
12541 នាក់
សប្តាហ៍នេះ :
42683 នាក់
ខែនេះ :
160639 នាក់
3 ខែនេះ :
436276 នាក់
សរុប :
6987908 នាក់