ថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០២២
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
លោក ទី ពិតជាខ្លាំងមែនបើកល្បែងជល់មាន់បៀអាប៉ោងលេងបានរលន
Sun,12 September 2021 (Time 05:07 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តកំពង់ចាម (ចំនួនអ្នកអាន: 216នាក់)


កំពង់ចាម ÷ ប្រជាពលរដ្ឋនៅភូមិត្រពាំងឬស្សី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម សូមសំណូមពរដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមជួយ ពិនិត្យមើលទីតាំងមួយកន្លែង មានបៀ អាប៉ោង ជល់មាន់ តាមច្រកចូលតាមខ្លោងទ្វារវត្ត ភូមិត្រពាំងឬស្សី ឃុំសំរោង ស្រុកព្រៃឈរផង ធ្វើឲ្យពួកគាត់មានការភ័យខ្លាច និងព្រួយ បារម្ភជារៀងរាល់ថ្ងៃ ខណៈដែលក្រុមពួកញៀនល្បែងលេង ចាញ់ស្រែកឡូឡាបង្កបញ្ហា និងភាពភ័យខ្លាចដល់ពួកគាត់។ ប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថា ល្បែងជល់មាន់ និងបៀ អាប៉ោង ខាងលើអាចដំណើរការទៅបានយ៉ាង រលូនដោយមានឈ្មោះ ទី ជាអ្នកកា ងនិងសម្របសម្រួល នៅទីនោះ ហើយបានឃើញថាមិនមានមន្ត្រីជំនាញឬក៏សមត្ថកិច្ចណាហ៊ានបង្ក្រាបទេ។ លោក ទី ពិតជាខ្លាំងមែន ទោះបីកូវីដ១៩ កំពុងរីករាលដាល យ៉ាងណា រាជរដ្ឋាភិបាលសម្ដេចលោក ខំទប់ស្កាត់យ៉ាង ណា ក៏លោក ទី នៅតែដំណើរការ បើកល្បែងជល់មាន់ នឹង បៀ អាប៉ោង លេងបានយ៉ាងរលូន មិនរំខានដល់មន្ត្រីជំនាញ ឬក៏សមត្ថកិច្ច នៅក្នុងឃុំសំរោង ស្រុកព្រៃឈរឡើយ។ ប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃឈរ ឃុំសំរោង ជឿជាក់លើ ឯកឧត្តម អ៊ុន ចាន់ដា មិនទុកឱ្យលោក ទី បើកល្បែងលេង យ៉ាងរលូនដែលបង្កភ័យខ្លាចដល់ពួកគាត់នោះទេ ពេលនេះ ជំងឺកូវីដ១៩ កំពុងតែរីករាលដាលផង រាជរដ្ឋាភិបាលខំទប់ស្កាត់ និងព្យាបាលប្រជាពលរដ្ឋផង ឯកឧត្តមនឹងចាត់ វិធានការចំពោះលោក ទី ដែលបើកល្បែងស៊ីសងនេះជាក់ ជាមិនខាន ។ ទាំងនេះគឺជាសារ ការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលជឿជាក់លើឯកឧត្តម អ៊ុន ចាន់ដា ថាលោកមិនទុកឲ្យ ជនខិលខូចបើកល្បែងលេងយ៉ាងរលូនដែលធ្វើឲ្យមានការភ័យខ្លាចដល់ពួកគាត់នោះទេ៕ រិះគន់ដើម្បីស្ថាបនា

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនដោន កំពុងប្រមូលឈេីពីព្រៃឡង់.ព្រៃព្រះរកានិងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”យ៉ាងអនាធិបតេយ្យ! (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

សូមក្រសួង សុខាភិបាល មេត្តាចុះស៊ើបអង្កេត ជាបន្ទាន់ បែកធ្លាយរឿងក្រុមហ៊ុនលក់ឱសថ វ៉ាយ អេស ខេអិល អុីម ផត អេចផតឯ.ក.Y.S.K.L.Import Export Co. Ltd.ថាលក់ឱសថម៉ាឡេសុីក្លែងក្លាយ (វាសនា ភ្នាក់ងារ ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តខេមរៈភូមិន្ទលេខ 2-8394 អួតក្អេងក្អាងថា មានផ្កាយ២ ផ្កាយ៣ ចាំជួយពីក្រោយក្នុងការដឹកជញ្ជួនបទល្មើសព្រៃឈើ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជន រិះគន់ថា លោក តុង ហ៊ុយ ថៅកែអេស្កា ឃុបឃិតគ្នា ជាមួយលោក ក្តោប រ៉ន កាយត្រពាំង ហែផ្កា យកអាចម៌ដីទៅលក់ ខុសពីច្បាប់អនុញាត (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសុំសម្ដេចជួយពិនិត្យមើលក្នុងក្រុងប៉ោយប៉ែតល្បែងហ្គេមអនឡាញ ធ្វើឱ្យកូនគាត់ខូចអនាគតអស់ហើយ (ភ្នាក់ងារប្រចាំខេត្តបន្ទាយមានជ័យ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1466 នាក់
ម្សិលមិញ :
12541 នាក់
សប្តាហ៍នេះ :
42115 នាក់
ខែនេះ :
160071 នាក់
3 ខែនេះ :
435708 នាក់
សរុប :
6987340 នាក់