ថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
លោកសាន្ដវិជ្ជាសារ៉ាវុធប្រធាន( ក .ប.ប)ខេត្តបន្ទាយមានជ័យរងពាក្យបណ្ដឹងរបស់លោកស្រី ហម គឹមវង់ ទៅACUទៀតហើយ
Sun,26 September 2021 (Time 02:20 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តបន្ទាយមានជ័យ (ចំនួនអ្នកអាន: 76នាក់)


បន្ទាយមានជ័យ ÷ លោកស្រី ហម គឹមវង់ ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ បានដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបើកកការស៊ើបអង្គេត លើប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ។ នៅក្នុងពាក្យបណ្តឹង ដែលបានដាក់ជូនទៅ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហាញថា កំឡុងដើមឆ្នាំ២០២០ ពេលដែលស្ថានភាពជំងឺកូវីដ១៩ បានឆ្លងចូលមកដល់អ្នកស្រី ហម គឹមវង់ បានប្តូរមុខរបរពីការលក់ដូរចាប់ហួយនៅក្នុងផ្ទះ មកស៊ីឈ្នួលដឹកឥវ៉ាន់ឲ្យអាជីវករ នៅក្នុងខេត្តបន្ទាយមានជ័យ នៅពេលនោះមន្ត្រីសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ បានមកគំរាមទារឲ្យអ្នកស្រីបង់លុយគិតជាក្បាលឡាន ក្នុងមួយខែ ១៥០០០០ រៀល (ដប់ប្រាំម៉ឺនរៀល) ដោយគ្មានវិក័យប័ត្រ។ អ្នកស្រីបានរៀបរាប់បន្ថែមថា ប្រសិនបើអ្នកស្រីមិនបង់ប្រាក់ប្រចាំខែទេ មន្ត្រី ក.ប.ប នឹងចាប់ឡានដឹកទំនិញបញ្ជូនទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ។ ក្រោយមកនៅកំឡុងខែមេសា ឆ្នាំ២០២១ ឈ្មោះ សាន វិជ្ជាសារ៉ាវុធ ឈ្មោះ ឈួន ពិសី និងឈ្មោះ កែវ ជាមន្ត្រីសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានតម្លើងតំលៃបង់ក្បាលឡាន ដោយទាមទារបង់លុយគិតជាក្បាលឡាន មួយជើងតម្លៃ ៨០០០០រៀល (ប្រាំបីម៉ឺនរៀល) ពីរជើងតម្លៃ ១៥០០០០រៀល (ដប់ប្រាំម៉ឺនរៀល) ដោយគ្មានចេញវិក័យប័ត្រ។ បន្តបន្ទាប់មកទៀតនៅកំឡុងខែ កក្កដា ឆ្នាំ២០២១ បានប្តូរមកបង់ប្រាក់ ៦ក្បាលឡាន ចំនួន ៣៥០,០០០រៀល (សាមសិបប្រាំម៉ឺនរៀល) ដោយគ្មានវិក័យប័ត្រដដែល។ របៀបបង់ប្រាក់ឲ្យមន្ត្រី ក.ប.ប ផ្តើមពីការតម្រូវឲ្យចុះដើរយកលុយទៅដាក់លើក្បាលឡានដែលបញ្ឈចោលនៅលើដងផ្លូវ។ បោះលុយឲ្យមន្ត្រី ក.ប.ប ពីលើឡានដោយមិនបាច់ឈប់ឡាន ហើយពេលខ្លះគឺត្រូវដើរយកលុយទៅទុកលើតុរបស់មន្ត្រី ក.ប.ប ដែលដាក់ប៉ុស្តិ៍ល្បាត (កុងត្រូលជជុះ) នៅតាមដងផ្លូវជាតិក្រវ៉ាត់ព្រំដែនកម្ពុជា - ថៃ។ នៅក្នុងពាក្យបណ្តឹងបានបន្ថែមថា នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨៖ ៣០នាទីយប់ មន្ត្រី ក.ប.ប បានរថយន្តរបស់គាត់ ហើយទារការផាកពិន័យ ពីសូន្យរៀល រហូតដល់២០០០០០០រៀល (ម្ភៃលានរៀល) បើទោះជាអ្នកស្រីហម គឹមវង់ បានបង់លុយហើយក៏ដោយ ។ ក្រោយមកអ្នកស្រី ហម គឹមវង់ សម្រេចចិត្តឈប់បង់ប្រាក់ឲ្យមន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានមើលព័ត៌មានផ្សាយពីសកម្មភាពមិនប្រក្រតីរបស់មន្ត្រីក.ប.ប ដើរជំរិតទារប្រាក់ពីអ្នកដ៏ទៃ ដោយព័ត៌មានបានបញ្ជាក់ថាការបង់ប្រាក់ ដោយគ្មានវិក័យប័ត្រ ជាអំពើខុសច្បាប់ និងជាសកម្មភាពប្រព្រឹត្តអំពើពុករលួយ។ ដោយថ្ងៃថ្មី។ តាមអ្នកស្រី បន្ទាប់ពីអ្នកស្រីបានបញ្ជាក់ប្រាប់មន្ត្រីក.ប.ប ថាឈប់បង់ប្រាក់ជូនពួកគាត់ ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅពេលនោះ មន្ត្រី ក.ប.ប ឈ្មោះ កែវ បានលុបសារសំឡេងឆ្លងឆ្លើយបង់លុយកាក់ទាំងស្រុងតាមសារបណ្តាញសង្គមហ្វេសប៊ុក (Messenger)។ដោយថ្ងៃថ្មី។ ដោយកើតទុក្ខមិនសុខចិត្ត អំពីសកម្មភាពជំរិតទាប្រាក់របស់មន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យ នាងខ្ញុំសម្រេចចិត្តដាក់ពាក្យប្តឹងមកអង្គភាពប្រឆាំងអំពើពុករលួយដើម្បីស៊ើបអង្គេត និងចាត់ការតាមនីតិវិធីច្បាប់។ដោយថ្ងៃថ្មី។ សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ពលរដ្ឋ ខេត្តបន្ទាយមានជ័យម្នាក់ បានដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបើកកការស៊ើបអង្គេតលើមន្ត្រី(ក.ប.ប) ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធនេះដែរ ដោយពលរដ្ឋបានចោទថា ប្រធាន ក.ប.ប ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ បានជំរិតយកលុយចំនួន ១,៤០០,០០០រៀល (មួយលានបួនសែនរៀល) ដោយមិនមានឯកសារច្បាស់លាស់។ដោយថ្ងៃថ្មី។ ចំពោះការចោទប្រកាន់ខាងលើនេះនៅរសៀលថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២១ លោកសាន្ដវិជ្ជា សារ៉ាវុធ បានបកស្រាយបំភ្លឺប្រាប់ភ្នាក់ងារទូរទស្សន៍ MSJ TVនិងគេហទំព័រ ថ្ងៃថ្មី ថាការចោទប្រកាន់របស់លោកស្រី ហម គឹមវនមិនមែនជាការពិតនោះទេ បើសិនជាលោកស្រីចោទប្រកាន់ពិតមែនបើមានឯកសារ លោកនឹងទទួលខុសត្រូវចំពោះមុខច្បាប់ បើសិនលោកបានប្រព្រឹត្តដូចការចោទប្រកាន់របស់លោកស្រី ។ ហើយចំពោះរឿងលុយ ១.៤០.០០០០រៀល (មួយលានបួនសែនរៀល) លោក សាន្ដវិជ្ជា សារ៉ាវុធ បានបញ្ជាក់ថាគឺលោកបានផាកពិន័យអន្តរកាល មានវិក្កយបត្របង់ចូលរដ្ឋត្រឹមត្រូវ តម្លៃ២លានរៀល តែលោកមិនបានបង់គ្រប់ចំនួននោះទេ រហូតរត់ទៅប្ដឹងអង្គភាពប្រឆាំងអំពើពុករលួយដើម្បីមួលបង្កាច់អង្គភាពលោក៕

ព័ត៌មានគួរចាប់អារម្មណ៍

តើសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកជាក្រែង បានទទួលផលប្រយោជន៏ពីបទល្មើសព្រៃឈើមែនទេ? បានជាមិនបង្ក្រាប (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ និងអាប៉ោង កំពុងបើកលេងយ៉ាងរលូនដែលមានមេការឈ្មោះ ហុក និង ខ្លា នាក់កាង (ភ្នាក់ងារប្រចាំខេត្តកំពង់ចាម)

ព័ត៌មានគួរចាប់អារម្មណ៍

តើជាឈើជារបស់អ្នកណា បើនៅក្បែរការាស់ជួសជុលរថយន្តលោក ចាន់ណា មេឈ្មួញឈើដ៏ល្បី តែមិនដឹងម្ចាស់មួយណា (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោក លី សុផា មន្ត្រីរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរងការចោទប្រកាន់ថាបង្ក្រាបរថយន្តវីរៈប៊ុនថាំ ហើយទាលុយ ៣ម៉ឺនដុល្លារក្នុងការដោះលេង (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

គយចល័តតំបន់៥ និង គយចល័តស្រុកពួក គៀរថយន្តដឹកផ្លែឈើ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយ ហើយនាំគ្នារត់គិចខ្លួនបាត់អស់ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1810 នាក់
ម្សិលមិញ :
1181 នាក់
សប្តាហ៍នេះ :
16613 នាក់
ខែនេះ :
166328 នាក់
3 ខែនេះ :
418235 នាក់
សរុប :
6532212 នាក់