ថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ក្មេងប្រុសម្នាក់ទីទាល់ក្រ ធ្លាក់ពីលើគោយន្ដកន្ត្រៃរងរបួសធ្ងន់សម្រាក់ព្យាបាលនៅមន្ទីពេទ្យ១៦មករា បានទទួលអំណោយពីចលនាយុវជនកម្ពុជា១៥៧ ខេត្តព្រះវិហារ
Thu,30 September 2021 (Time 03:29 PM)
ដោយ ៖ តារាភ្នាក់ងារប្រចាំខេត្តព្រះវិហារ (ចំនួនអ្នកអាន: 21នាក់)


ព្រះវិហារ ៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារចលនាយុវជនកម្ពុជា ១៥៧ ខេត្តព្រះវិហារ ដឹកនាំដោយលោក មាន សុវណ្ណារិទ្ធ ដំណាងឲលោកឈៀង គង់នៅ បាននាំយកនៅគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកា ប្រគល់ជូនគ្រួសារក្រីក្រមួយគ្រួសារដែលបានជួបឧបតិវហេតុធ្លាក់ពីលើគោយន្ដកន្ត្រៃ រងរបួសក្បាលជាទំងន់បញ្ជូនមកសម្រាក់ព្យាលបាលនៅមន្ទីពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ។ តាមសម្ដីឪពុកជនរងគ្រោះបានឲដឹងថា ៖ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ពួកគាត់មានគ្នា ៦នាក់ ជិះគោយន្ដកន្ត្រៃទៅឃ្វាលគោ នៅត្រង់ចំណុចភូមិអង្រ្គង ឃុំរណសិរ្យ ស្រុកសង្គមថ្មីខេត្តព្រះវិហារ លុះដល់ខាងកើតភូមិបានប្រហែលជា ៨០០ម៉ែត្រ ត្រង់ចំណុចរង្វងមួលអង្រ្គង បណ្ដាលឲធ្លាក់កុមារាម្នាក់ពីលើរគោរយន្ដកំពុងជិះរងរបួសក្បាលយាងដំណំ ។ ក្រោយពីកើតហេតុក្រុមគ្រួសារបាននាំយកជនរងគ្រោះមកព្យាបាលនៅមណ្ឌល់សុខភាពនៅជិតនោះ តែដោយសារបួសធ្ងន់ធ្ងរពេកទើបគ្រូពេទបញ្ជូនមកសម្រាក់ព្យាបាលនៅមន្ទីពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ។ ដោយឃើញនៅភាពខ្វះខាត់របស់ជនរងគ្រោះក្រុមការងារចលនាយុវជនកម្ពុជា ១៥៧ បានឧបត្ថមជាថវិកាចំនួន ១៥ម៉ឺនរៀល ដើម្បីធ្វើដំណើរ ។ លុះរសៀលថ្ងៃទី២៩ ខែកញ្ញានេះដែរ ដោយឃើញពីភាពកង្វះខាត់របស់ពួកគាត់ ទើបក្រុមការងារចលនាយុវជនកម្ពុជា ១៥៧ បាននាំយកអង្ករចំនួន ២៥គីឡូក្រាម មី ១កេះទឹកត្រី ១យួរ នឹងថវិកាចំនួន ២៥០០០០ រៀលផ្ដលជូនពួកគាត់បន្ថែមទៀត ។ ជនរងគ្រោះខាងលើមានឈ្មោះ លន ត្នោត អាយុ ៥ឆ្នាំ ឪពុកឈ្មោះ លន ម៉ារ៉ាអាយុ ២៧ឆ្នាំ ម្ដាយឈ្មោះ មឿនភារ រស់នៅភូមិអង្រ្គង ឃុំរ ណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ៕

ព័ត៌មានគួរចាប់អារម្មណ៍

តើសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកជាក្រែង បានទទួលផលប្រយោជន៏ពីបទល្មើសព្រៃឈើមែនទេ? បានជាមិនបង្ក្រាប (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

សង្វៀនជល់មាន់ និងអាប៉ោង កំពុងបើកលេងយ៉ាងរលូនដែលមានមេការឈ្មោះ ហុក និង ខ្លា នាក់កាង (ភ្នាក់ងារប្រចាំខេត្តកំពង់ចាម)

ព័ត៌មានគួរចាប់អារម្មណ៍

តើជាឈើជារបស់អ្នកណា បើនៅក្បែរការាស់ជួសជុលរថយន្តលោក ចាន់ណា មេឈ្មួញឈើដ៏ល្បី តែមិនដឹងម្ចាស់មួយណា (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោក លី សុផា មន្ត្រីរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរងការចោទប្រកាន់ថាបង្ក្រាបរថយន្តវីរៈប៊ុនថាំ ហើយទាលុយ ៣ម៉ឺនដុល្លារក្នុងការដោះលេង (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

គយចល័តតំបន់៥ និង គយចល័តស្រុកពួក គៀរថយន្តដឹកផ្លែឈើ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយ ហើយនាំគ្នារត់គិចខ្លួនបាត់អស់ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1870 នាក់
ម្សិលមិញ :
1181 នាក់
សប្តាហ៍នេះ :
16673 នាក់
ខែនេះ :
166388 នាក់
3 ខែនេះ :
418295 នាក់
សរុប :
6532272 នាក់