ថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០២២
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
បុរសម្នាក់និងថ្នាំញៀន១១កញ្ចប់ត្រូវបានកំលាំងអាវុធហត្ថស្រុកជាំក្សាន្ដសហការជាមួយកម្លាំងក២ កងពលតូចអន្តរាគមន៍លេខ០៨ ចុះបង្ក្រាប
Thu,30 September 2021 (Time 03:03 PM)
ដោយ ៖ តារាភ្នាក់ងារប្រចាំខេត្តព្រះវិហារ (ចំនួនអ្នកអាន: 91នាក់)


ព្រះវិហារ ៖ បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅវេលាម៉ោង​១៦:០០នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថស្រុកជាំក្សាន្តចំនួន០៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការស្រុក បានសហការជាមួយកម្លាំងក២ កងពលតូចអន្តរាគមន៍លេខ០៨ បានចុះបង្រ្កាបករណីរក្សាទុក និងជួញដូរនូវសារធាតុញៀនខុសច្បាប់ នៅចំណុច UTM (៤៥១៤៥០-១៥៦៥២៣៥) ស្ថិតក្នុងភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្តខេត្តព្រះវិហារ ។ ក្នុងករណីបង្ក្រាប់ខាងលើ បានឃាត់ខ្លួនជនសង្ស័​យចំនួន០១នាក់ ឈ្មោះ ផាត ភា ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ និងដកហូតវត្ថុតាងថ្នាំញៀន​ម៉ាទឹកកកចំនួន១០កញ្ចប់(កញ្ចប់ធំ០១កញ្ចប់)។ បច្ចុប្បន្ន: ជនសង្ស័យ និងវត្ថុតាងខាងលើកម្លាំងអាវុធហត្ថស្រុកជាំក្សាន្ដកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនមកទីបញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ចាត់ការបន្តតាមនីតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនដោន កំពុងប្រមូលឈេីពីព្រៃឡង់.ព្រៃព្រះរកានិងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”យ៉ាងអនាធិបតេយ្យ! (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

សូមក្រសួង សុខាភិបាល មេត្តាចុះស៊ើបអង្កេត ជាបន្ទាន់ បែកធ្លាយរឿងក្រុមហ៊ុនលក់ឱសថ វ៉ាយ អេស ខេអិល អុីម ផត អេចផតឯ.ក.Y.S.K.L.Import Export Co. Ltd.ថាលក់ឱសថម៉ាឡេសុីក្លែងក្លាយ (វាសនា ភ្នាក់ងារ ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តខេមរៈភូមិន្ទលេខ 2-8394 អួតក្អេងក្អាងថា មានផ្កាយ២ ផ្កាយ៣ ចាំជួយពីក្រោយក្នុងការដឹកជញ្ជួនបទល្មើសព្រៃឈើ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជន រិះគន់ថា លោក តុង ហ៊ុយ ថៅកែអេស្កា ឃុបឃិតគ្នា ជាមួយលោក ក្តោប រ៉ន កាយត្រពាំង ហែផ្កា យកអាចម៌ដីទៅលក់ ខុសពីច្បាប់អនុញាត (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសុំសម្ដេចជួយពិនិត្យមើលក្នុងក្រុងប៉ោយប៉ែតល្បែងហ្គេមអនឡាញ ធ្វើឱ្យកូនគាត់ខូចអនាគតអស់ហើយ (ភ្នាក់ងារប្រចាំខេត្តបន្ទាយមានជ័យ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1829 នាក់
ម្សិលមិញ :
12541 នាក់
សប្តាហ៍នេះ :
42478 នាក់
ខែនេះ :
160434 នាក់
3 ខែនេះ :
436071 នាក់
សរុប :
6987703 នាក់