ថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០២២
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
សូមក្រសួង សុខាភិបាល មេត្តាចុះស៊ើបអង្កេត ជាបន្ទាន់ បែកធ្លាយរឿងក្រុមហ៊ុនលក់ឱសថ វ៉ាយ អេស ខេអិល អុីម ផត អេចផតឯ.ក.Y.S.K.L.Import Export Co. Ltd.ថាលក់ឱសថម៉ាឡេសុីក្លែងក្លាយ
Wed,12 January 2022 (Time 09:38 PM)
ដោយ ៖ វាសនា ភ្នាក់ងារ ថ្ងៃថ្មី (ចំនួនអ្នកអាន: 115នាក់)


សូមក្រសួង សុខាភិបាល មេត្តាចុះស៊ើបអង្កេត ជាបន្ទាន់ បែកធ្លាយរឿងក្រុមហ៊ុនលក់ឱសថ វ៉ាយ អេស ខេអិល អុីម ផត អេចផតឯ.ក.Y.S.K.L.Import Export Co. Ltd.ថាលក់ឱសថម៉ាឡេសុីក្លែងក្លាយ ភ្នំពេញ ÷ ដោយយោងតាមការចុះផ្សាយតាមបណ្តាញសង្គម និងយោងតាម ប្រភពបែកធ្លាយមួយ បានបង្ហើបឲ្យដឹងថាក្រុមហ៊ុនលក់ឱសថ វ៉ាយ អេស ខេអិល អុីម ផត អេចផត ឯ.ក.Y.S.K.L.Import Export Co. Ltd.ថាបាននាំចូលឱសថពីប្រទេសម៉ាឡេស៊ីចុះហេតុអ្វីបានជាទិញកំប៉ុងនៅស្រុកខ្មែរច្រកឱសថនៅស្រុកខ្មែរ តើរបស់ក្លែងក្លាយ ឬ ក៏លួចនាំចេញគេចពន្ធ សូមសមត្ថកិច្ច ជំនាញ ពាក់ព័ន្ធ ដឹកនាំ កម្លាំងចុះត្រួតពិនិត្យ ក្រុមហ៊ុន មួយនេះផង តើមានបង់ពន្ធត្រឹមត្រូវ ឬ ក៏ផលិតផលក្លែងក្លាយសម្រាប់ លក់ បោកប្រាស់ ប្រជាពលរដ្ឋ នៅទឹកដី ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ? សូមបងប្អូន ប្រជាពលរដ្ឋ មុនទិញគួរពិនិត្យ មើលឱ្យបានត្រឹមត្រូវជាមុនសិនជៀសវាងប៉ះចំរបស់ ក្លែងក្លាយ យកទៅលេប បណ្ដាលឲ្យប៉ះពាល់ ដល់សុខភាព របស់ពុកម៉ែបងប្អូនពីព្រោះ ផលិតផល ឱសថ គេសុទ្ធពិតៗ គេមិនដែល ទិញកំប៉ុង នៅស្រុកខ្មែរ ឬ ច្រកឱសថ នៅស្រុកខ្មែរ ទេ គឺ មកទាំង ប្រអប់មិនមែន ច្រក រត់រាយប៉ាយ នោះទេ? អ្នក បោក ប្រាស់ ច្រើនណាស់ ដែលកន្លងទៅធ្លាប់បោកប្រាស់ប្រជាពលរដ្ឋដូច្នេះយើងត្រូវតែនាំ គ្នា ទប់ស្កាត់និងការពារកុំឲ្យជនខិលខូចបោក ប្រាស់ ប្រជាពលរដ្ឋ តទៅទៀត។ បើយោងតាមប្រភពពីផ្ទៃក្នុងម្នាក់ (សុំមិនបញ្ចេញ ឈ្មោះ ) បានឲ្យដឹង យ៉ាងច្បាស់ ថាក្រុម ហ៊ុន លក់ឱសថ (វ៉ាយ អេស ខេអិល អុីម ផត អេចផត ឯ.ក.Y.S.K.L.Import Export Co. Ltd ) គឺមានការ ចុះបញ្ជី ពាណិជ្ជកម្មត្រឹមត្រូវពិតមែន តែផលិតផលឱសថ របស់ក្រុមហ៊ុនវិញ គឺមិនមានការ ទទួលស្គាល់ ពីក្រសួង សុខាភិបាល នោះទេ មិនតែប៉ុណ្ណោះ ក្រោយពីបែកធ្លាយរឿង ច្រកឱសថ នៅខណ្ឌឬស្សីកែវ ក្រុមហ៊ុនខាងលើបានប្ដូរទីតាំងថ្មីទុកសម្រាប់ច្រកឱសថនៅខេត្តកំពង់ឆ្នាំងវិញ។ ប្រភពបន្ថែមថា ថ្នាំឱសថនេះ កន្លងមកប្រជា ពលរដ្ឋ បានទិញយកទៅលេបបើលេបជាប់អត់អីទេបើឈប់លេបបង្កឲ្យឈឺប៉ះពាល់ដល់សុខភាពខុសប្លែកពីសព្វមួយដងច្រើនណាស់ ។ មហាជន កំពុងមានការព្រួយបារម្ភ ខ្លាំងណាស់ ប្រសិន ករណីបែកធ្លាយ ដូចខាងលើ ជាការពិតមែននោះ តើពលរដ្ឋ ខ្មែរ ប៉ុន្មាននាក់ទៅ ដែលរងផលប៉ះពាល់ដល់ សុខភាព ? ដូច្នេះសូមរដ្ឋមន្រ្តី ក្រសួងសុខាភិបាល មេត្តា ចុះចាត់មន្រ្តីក្រោមឱវាទ ស៊ើបអង្កេត ក្រុមហ៊ុនមួយនេះជាបន្ទាន់ផងចុះ ថាតើពិតជា លក់ ផលិតផល ក្លែងក្លាយ ដូចប្រភពបែកធ្លាយមែនដែរ ឬទេ? ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលា មុនពេល មានគ្រោះថ្នាក់ ដល់ ពលរដ្ឋ ខ្មែរ ។ ជុំវិញបញ្ហានេះអង្គភាពសារព័ត៌មាន រង់ចាំការបកស្រាយបំភ្លីពី ប្រធានក្រុម ហ៊ុន និង ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ។ ប្រសិនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ឬ សាមីពាក់ព័ន្ធ យល់ឃើញថា ព័ត៌មានដូចខាងលើ មិនមែនជាការពិតទេនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនដោន កំពុងប្រមូលឈេីពីព្រៃឡង់.ព្រៃព្រះរកានិងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”យ៉ាងអនាធិបតេយ្យ! (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

សូមក្រសួង សុខាភិបាល មេត្តាចុះស៊ើបអង្កេត ជាបន្ទាន់ បែកធ្លាយរឿងក្រុមហ៊ុនលក់ឱសថ វ៉ាយ អេស ខេអិល អុីម ផត អេចផតឯ.ក.Y.S.K.L.Import Export Co. Ltd.ថាលក់ឱសថម៉ាឡេសុីក្លែងក្លាយ (វាសនា ភ្នាក់ងារ ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តខេមរៈភូមិន្ទលេខ 2-8394 អួតក្អេងក្អាងថា មានផ្កាយ២ ផ្កាយ៣ ចាំជួយពីក្រោយក្នុងការដឹកជញ្ជួនបទល្មើសព្រៃឈើ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជន រិះគន់ថា លោក តុង ហ៊ុយ ថៅកែអេស្កា ឃុបឃិតគ្នា ជាមួយលោក ក្តោប រ៉ន កាយត្រពាំង ហែផ្កា យកអាចម៌ដីទៅលក់ ខុសពីច្បាប់អនុញាត (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសុំសម្ដេចជួយពិនិត្យមើលក្នុងក្រុងប៉ោយប៉ែតល្បែងហ្គេមអនឡាញ ធ្វើឱ្យកូនគាត់ខូចអនាគតអស់ហើយ (ភ្នាក់ងារប្រចាំខេត្តបន្ទាយមានជ័យ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1296 នាក់
ម្សិលមិញ :
12541 នាក់
សប្តាហ៍នេះ :
41945 នាក់
ខែនេះ :
159901 នាក់
3 ខែនេះ :
435538 នាក់
សរុប :
6987170 នាក់