ថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០២២
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ក្រុមហ៊ុនដោន កំពុងប្រមូលឈេីពីព្រៃឡង់.ព្រៃព្រះរកានិងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”យ៉ាងអនាធិបតេយ្យ!
Thu,13 January 2022 (Time 07:07 AM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តព្រះវិហារ (ចំនួនអ្នកអាន: 95នាក់)


ព្រះវិហារ ៖ ដើម្បីបំពេញមហិច្ឆតាខ្លួន និងតម្រូវការទីផ្សារងងឹត”ក្រុមហ៊ុនដោន” បានកៀងគរ និងប្រមូលទិញឈើ ពីពលរដ្ឋស្ទើរគ្រប់ច្រកល្ហក ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត, ស្រុកគូលែន, ស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ។ ជាហេតុនាំឱ្យពលរដ្ឋនៅតំបន់នោះ សម្រុកនាំគ្នា វេចបាយកញ្ចប់ កាន់ម៉ាស៊ីនត្រង់ស៊ីន័រគ្រប់ដៃ និងបើកគោយន្តចូលកាប់បំផ្លាញព្រៃឈើក្នុង “ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”ព្រៃព្រះរកា”និងព្រៃឡង់”លាន់សូរទ្រហឹងរំពងពេញព្រៃ ខណៈមន្ត្រីជំនាញពាក់ព័ន្ធបានរក្សាភាពស្ងៀមស្ងាត់។ មិនតែប៉ុណ្ណោះ”ក្រុមហ៊ុនដោន”ក៏បានដាក់គ្រឿងចក្រធ្វើការឈូសឆាយ បើកផ្លូវ សម្រាប់ជាចរន្តដឹកជញ្ជូនព្រៃឈើ ចេញពី “ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”ថែមទៀតផង។ តាមសេចក្ដីរាយការណ៍បានឱ្យសារព័ត៌មានគេហទំព័រ ថ្ងៃថ្មី ដឹងថា បច្ចុប្បន្ន”ក្រុមហ៊ុនដោន”កំពុងកៀងគរប្រជាពលរដ្ឋឱ្យ ចូលកាប់ឈើប្រភេទលេខ១.ឈ្លីក (ឃ្លុំ)ក្នុងតំបន់ដែនជម្រកសត្វព្រៃខាងលើ ។ ដោយដឹកជញ្ជូនតាមគោយន្តកន្រ្តៃមកកាន់ ចំណុចក្បែរទីបញ្ជាការស្រាលកងពលតូចលេខ៩ ស្ថិតក្នុងភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត និងបន្តដឹកតាមរថយន្តសាំយ៉ុងឆ្ពោះទៅ “ក្រុមហ៊ុនដោន”ស្ថិតក្នុងភូមិពាក់ស្បែក ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដើម្បីលើកដាក់រថយន្តវេអង យកទៅលក់ផ្គត់ផ្គង់ទីផ្សារងងឹត និងចែកចាយបន្តតាមបណ្ដារាជធានីខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនដោន កំពុងប្រមូលឈេីពីព្រៃឡង់.ព្រៃព្រះរកានិងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”យ៉ាងអនាធិបតេយ្យ! (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

សូមក្រសួង សុខាភិបាល មេត្តាចុះស៊ើបអង្កេត ជាបន្ទាន់ បែកធ្លាយរឿងក្រុមហ៊ុនលក់ឱសថ វ៉ាយ អេស ខេអិល អុីម ផត អេចផតឯ.ក.Y.S.K.L.Import Export Co. Ltd.ថាលក់ឱសថម៉ាឡេសុីក្លែងក្លាយ (វាសនា ភ្នាក់ងារ ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តខេមរៈភូមិន្ទលេខ 2-8394 អួតក្អេងក្អាងថា មានផ្កាយ២ ផ្កាយ៣ ចាំជួយពីក្រោយក្នុងការដឹកជញ្ជួនបទល្មើសព្រៃឈើ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជន រិះគន់ថា លោក តុង ហ៊ុយ ថៅកែអេស្កា ឃុបឃិតគ្នា ជាមួយលោក ក្តោប រ៉ន កាយត្រពាំង ហែផ្កា យកអាចម៌ដីទៅលក់ ខុសពីច្បាប់អនុញាត (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសុំសម្ដេចជួយពិនិត្យមើលក្នុងក្រុងប៉ោយប៉ែតល្បែងហ្គេមអនឡាញ ធ្វើឱ្យកូនគាត់ខូចអនាគតអស់ហើយ (ភ្នាក់ងារប្រចាំខេត្តបន្ទាយមានជ័យ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1320 នាក់
ម្សិលមិញ :
12541 នាក់
សប្តាហ៍នេះ :
41969 នាក់
ខែនេះ :
159925 នាក់
3 ខែនេះ :
435562 នាក់
សរុប :
6987194 នាក់