ថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ហួសចិត្តជំនាញមិនពិនិត្យទេឬ? រណ្តៅដីយក្សរបស់ ចែ ហ្គេច ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ជីកជិតដល់ក្បាលប្រែត មន្ត្រីជំនាញ មិនទាន់ ឃើញ ទប់ស្កាត់
Wed,16 February 2022 (Time 05:39 AM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តសៀមរាប (ចំនួនអ្នកអាន: 145នាក់)


ខេត្តសៀមរាប ÷ បច្ចុប្បន្ននេះគេសង្កេត ឃើញថា មានក្រុមហ៊ុន ធ្វើអាជីវកម្ម កាយយក អាចម៌ដីលក់ របស់ ចែហ្គិច មួយកន្លែង ឋិតក្នុងភូមិ តាចក សង្កាត់ ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប បានដំណើរការយ៉ាងរលូន និង ដឹកលក់ ពេញក្រុង សៀមរាប ជាយូរយារ ណាស់មកហើយ ដោយសង្ស័យ ថា ពុំមានច្បាប់អនុញាត ចេញ ពីអាជ្ញាធរពាក់ព័ន្ធ ព្រមទាំង មន្ទីររ៉ែ និង ថាមពល ឡើយ ។ ក្នុងនោះ ដោយយោងតាម ប្រភពព័ត៌មាន មួយ បានលួចខ្សឹបឲ្យដឹងថា រណ្តៅដីរបស់ ចែហ្គិច ដែលកំពុង កាយយកអាចម៌ដីលក់ នៅចំណុច តំបន់ព្រៃ លិចទឹក ក្នុងភូមិ តាចក សង្កាត់ស្រង៉ែ គឺមិនមានច្បាប់អនុញាត ចេញពីស្ថាប័នពាក់ព័ន្ធ ឡើយ ។ បន្ទាប់ ពីទទួល បានសេចក្តី រាយការណ៍ ភ្លាម នៅរសៀល ថ្ងៃទី ១៤ខែកុម្ភៈ ឆ្នាំ២០២២ នេះ សារព័ត៌មាន យើង បានទៅដល់ទីតាំងរណ្តៅដីមួយនេះ បានសង្កេតឃើញថា ការជីកយកអាចម៌ដីរបស់ ក្រុមហ៊ុន ចែហ្គេច ពិតជាជីកក្នុងតំបន់ព្រៃលិចទឹក និង កំពុងតែ ជីកជ្រៅ ហួស ច្បាប់ របស់មន្ទីរ រ៉ែ និង ថាមពល ពិត ប្រាកដមែន តែបែរជា មិនទាន់ឃើញ អាជ្ញាធរ និង ស្ថាប័ន ពាក់ព័ន្ធ ព្រមទាំងមន្ទីររ៉ែ និង ថាមពល ខេត្តសៀមរាប ធ្វើការទប់ស្កាត់នៅឡើយនោះទេ។ តែទោះបីជា យ៉ាងណា ក៏ដោយ សារព័ត៌មាន យើង នៅមិនទាន់ដឹងច្បាស់នៅឡើយ នោះទេ ថា តើការក្រុមហ៊ុនធ្វើអាជីវកម្មកាយយកអាចម៌ដីលក់ របស់ ចែហ្គេច ឋិតក្នុងភូមិ តាចក សង្កាត់ ស្រង៉ែ នេះ មានច្បាប់ ឬ ក៏អត់ច្បាប់ ។ ក្នុងនោះ គេសង្កេតឃើញ ទៀតថា នៅបរិវេណក្បែៗ រណ្តៅ ដី ចែ ហ្គេច ក៏ មាន រណ្តៅដី ច្រើន ណាស់ ហើយម្យ៉ាង វិញទៀត សុទ្ធតែមាន ជម្រៅ ជ្រៅៗ ដែលជា ហេតុធ្វើឲ្យ ប្រជាពលរដ្ឋ ដែលរស់ នៅក្បែទីតាំង រណ្តៅទាំងនោះ មានការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះ សត្វចិញ្ចឹម របស់ពួក គាត់ បើធ្លាក់ ចូលហើយ ប្រាកដ ជាមិនរស់ នោះទេ សូម្បីតែ រណ្តៅ របស់ចែ ហ្គេច ដែលកំពុង ធ្វើសកម្មភាព កាយ យកអាចម៌ ដី នាពេល បច្ចុប្បន្ន នេះក៏ដោយ គឺសង្កេត ឃើញ ថា ជ្រៅ ហួស ពីច្បាប់ រ៉ែ និង ថាមពល ដែលអនុញាតផងដែរ ។ ជុំវិញបញ្ហា ដូចខាងលើ អង្គភាព សារព័ត៌មាន យើង នៅមិនទាន់ អាច ទំនាក់ទំនង ទៅ ចែ ហ្គេច ដើម្បី សុំការបំភ្លឺ បានទេ ដោយសារ គ្មានលេខ ទូរស័ព្ទ ។ រីឯ ប្រធានមន្ទីរ រ៉ែ និង ថាមពល ខេត្តសៀមរាប សារព័ត៌មាន យើង បានស្វែងរក លេខ ដើម្បី សុំការបំភ្លឺ ផងដែរ តែមិនបាននោះទេ ។ អង្គភាពយើងបានទំនាក់ទំនងទៅលោក នួនពុទ្ធារ៉ា អភិបាលក្រុងសៀមរាប(021981515)តែលោកមិនលើកទូរស័ព្ទហើយក៏បានទំនាក់ទំនងទៅលោក សុខ ថុល នាយករដ្ឋបាល អ្នកនាំពាក្យសាលាខេត្តសៀមរាប (021902299)ដែរតែទំនាក់ទំនងមិនចូល ដូច្នេះ អង្គភាព សារព័ត៌មាន យើង រីករាយ ទទួល ការបកស្រាយ បំភ្លឺ រៀងរាល់ ម៉ោង ធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

តើហ៊ា សួរ ជាមេល្បែងស៊ីសង ភ្នាល់ទឹកភ្លៀង នៅអូរឬស្សី ខ្លាំងជាងលោក ស ថេត និងលោក ឃួង ស្រេង ឬបានជាមិនទាន់ឃើញអាជ្ញាធរបង្រ្កាប (ភ្នាក់ងារប្រចាំភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងភ្នាល់ទឹកភ្លៀងលេងផ្អើលពេញក្រុងភ្នំពេញ តែអាជ្ញាធរដូចជាគ្មានឆន្ទ:ក្នុងការណែនាំឬក៏បង្ក្រាបនោះទេ (ភ្នាក់ងារប្រចាំភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញជើងខ្លាំងឈ្មោះ ចែស្រី ដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ សមត្ថកិច្ចពាក់ព័ន្ធសម្ងំឈឹង (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ញ៉ែម សំអឿន មានសមត្ថភាពធ្វើជាអភិបាលខេត្តទៀតដែរឬទេ ?បើមេឈ្មួញឈើលោក ហ៊ូវ ជីវ៉ៃ និងបក្ខពួកដឹកឈើទៅវៀតណាម តាមច្រក អូរសាថី ស្ថិតក្នុងដែនសមត្ថកិច្ច របស់ នគរបាលការពារ ព្រំដែនប៉ុស្តិ៍លេខ ៥០៧តែមិនបង្ក្រាប (ភ្នាក់ងារប្រចាំខេត្តរតនគិរី)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនសង្ស័យអាជ្ញាធរពាក់ព័ន្ធថាបានទទួលសំណែនពីថៅកែរណ្តៅដីដ៏សែនជ្រៅ នៅត្រពាំងហែផ្កា ទើបមួយណាក៏ដូចមួយណាសំងំស្ងៀមឈឹង (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8063 នាក់
ម្សិលមិញ :
6466 នាក់
សប្តាហ៍នេះ :
45954 នាក់
ខែនេះ :
169364 នាក់
3 ខែនេះ :
635707 នាក់
សរុប :
7799937 នាក់