ថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
តើលោក ពៅ ប៊ុនធឿន អាចទុកជាអភិបាលស្រុកទៀតដែរឬទេ? បើគ្មានសមត្ថភាពទប់ស្កាត់បទល្មើសព្រៃឈើ និងការពារជម្រកសត្វព្រៃបឹងពេរក្នុងស្រុកជីក្រែង
Sat,05 February 2022 (Time 07:35 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តសៀមរាប (ចំនួនអ្នកអាន: 173នាក់)


សៀមរាប ÷ មន្ត្រីជើង ១០ គឺជាមន្ត្រីគ្រាប់ល្ពៅស្ងោរ! ប្រហែលជានៅក្នុងស្រុកជីក្រែងមានលោក ប៊ុន ធឿន អភិបាលស្រុកជីក្រែង គ្មានវិធានការ គ្មានសមត្ថភាពបង្ក្រាបឬទប់ស្កាត់បទល្មើសព្រៃឈើកើតឡើងជារៀងរាល់ថ្ងៃលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែងជាមន្ត្រីជើង១០ មន្ត្រីគ្រាបល្ពៅស្ងោ ឬបានជាគ្មានវិធានការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើនៅក្នុងស្រុកជាក្រែងបើមិនមែនមន្ត្រីជើង ១០ មន្រ្តីគ្រាប់ល្ពៅស្ងោរទេ ហេតុអ្វីបទល្មើសព្រៃឈើកើតមានជារៀងរាល់ថ្ងៃ? ។ បើតាមការលួចខ្សឹបប្រាប់ ពីសមត្ថកិច្ច និងមន្ត្រីជំនាញ ពាក់ព័ន្ធក្នុងស្រុកជីក្រែងបានឲ្យដឹងថាពួកគាត់មិនហ៊ានធ្វើនិងបំពានគណ:បញ្ជាការឯកភាពស្រុកនោះទេ បើលោកពៅ ប៊ុនធឿន ដែលជាគណៈបញ្ជាការឯកភាពស្រុកមិនចេញបញ្ជាដូច្នេះពួកគាត់បានត្រឹមតែឈរមើលបើកភ្នេក ភ្លឺស ភ្លឺស ! ដោយសារលោកអភិបាលស្រុកលោក ប៊ុន ធឿន ដែលជាមន្ត្រីគ្រាប់ល្ពៅស្ងោរមន្ត្រីជើង 10 មិនមានបញ្ជា មកលើពួកគាត់ដែលជាថ្នាក់ក្រោមគណៈបញ្ជាការឯកភាពស្រុក បើពួកគាត់ធ្វើមិនមានបញ្ជាគណៈបញ្ជាការឯកភាពស្រុកទេនិងមានការខុស ដូច្នេះគាត់រង់ចាំតែគណៈបញ្ជាការឯកភាពស្រុកបញ្ជា ។ មហាជនបានរិះគន់ថាមន្ត្រីគ្រាប់ល្ពៅស្ងោរមន្ត្រីជើង ១០ គឺលោក ពៅ ប៊ុនធឿន អភិ បាលស្រុកជីក្រែងតែម្ដង ធ្វើជាអភិបាលស្រុកធ្វើជាគណៈបញ្ជាការឯកភាពស្រុក តែគ្មានសមត្ថភាព បញ្ជាមន្ត្រីក្រោមឱវាទក្នុងស្រុកគ្មានសមត្ថភាពបញ្ជាឲ្យមន្ត្រីក្រោមឱវាទទប់ស្កាត់បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែងដែលកើតមានជារៀងរាល់ថ្ងៃ បើទុកលោក ពៅ ប៊ុនធឿន ជាអភិបាលស្រុកជាក្រែងតទៅទៀត ជំរកសត្វព្រៃបឹងពេរព្រៃធម្មជាតិ សត្វព្រៃ ធនធានធម្មជាតិដែលជ្រកនៅក្នុងព្រៃបឹងពេរ នឹងរលាយហិនហោចនៅថ្ងៃខាងមុខ។ ចំពោះបញ្ហាបទល្មើសព្រៃឈើកើតមានជារៀងរាល់ថ្ងៃ និងការរិះគន់ពីមហាជនសារព័ត៌មានយើងបានទំនាក់ទំនងសុំការបំភ្លឺពីលោក ពៅ ប៊ុនធឿន តាមទូរស័ព្ទជាច្រើនដងនៅល្ងាចថ្ងៃទី ០៥ ខែកុម្ភៈឆ្នាំ ២០២២ តែលោកពៅប៊ុនធឿនមិនលើកទេ ហើយចុចបិតហើយតេទូរសព្ទជាច្រើនដងទៀតលោកមិនលើកទូរស័ព្ទ ។ ជាចុងក្រោយមហាជនសំណូមពរដល់ថ្នាក់លើ ថ្នាក់ជាតិ សូមដាក់អធិការកិច្ច ការស៊ើបអង្កេតលើលោក ពៅ ប៊ុនធឿន ដែលជាអភិបាលស្រុកជីក្រែង និងជាគណៈបញ្ជាការឯកភាពស្រុក តើគួរទុកលោក ពៅ ប៊ុនធឿន ជាអភិបាលស្រុកទៀតដែរឬទេ ? បើលោក ពៅ ប៊ុនធឿន នៅជម្រកសត្វព្រៃបឹងពេរ នឹងរលាយហិនហោចនៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

តើហ៊ា សួរ ជាមេល្បែងស៊ីសង ភ្នាល់ទឹកភ្លៀង នៅអូរឬស្សី ខ្លាំងជាងលោក ស ថេត និងលោក ឃួង ស្រេង ឬបានជាមិនទាន់ឃើញអាជ្ញាធរបង្រ្កាប (ភ្នាក់ងារប្រចាំភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងភ្នាល់ទឹកភ្លៀងលេងផ្អើលពេញក្រុងភ្នំពេញ តែអាជ្ញាធរដូចជាគ្មានឆន្ទ:ក្នុងការណែនាំឬក៏បង្ក្រាបនោះទេ (ភ្នាក់ងារប្រចាំភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញជើងខ្លាំងឈ្មោះ ចែស្រី ដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ សមត្ថកិច្ចពាក់ព័ន្ធសម្ងំឈឹង (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ញ៉ែម សំអឿន មានសមត្ថភាពធ្វើជាអភិបាលខេត្តទៀតដែរឬទេ ?បើមេឈ្មួញឈើលោក ហ៊ូវ ជីវ៉ៃ និងបក្ខពួកដឹកឈើទៅវៀតណាម តាមច្រក អូរសាថី ស្ថិតក្នុងដែនសមត្ថកិច្ច របស់ នគរបាលការពារ ព្រំដែនប៉ុស្តិ៍លេខ ៥០៧តែមិនបង្ក្រាប (ភ្នាក់ងារប្រចាំខេត្តរតនគិរី)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនសង្ស័យអាជ្ញាធរពាក់ព័ន្ធថាបានទទួលសំណែនពីថៅកែរណ្តៅដីដ៏សែនជ្រៅ នៅត្រពាំងហែផ្កា ទើបមួយណាក៏ដូចមួយណាសំងំស្ងៀមឈឹង (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8210 នាក់
ម្សិលមិញ :
6466 នាក់
សប្តាហ៍នេះ :
46101 នាក់
ខែនេះ :
169511 នាក់
3 ខែនេះ :
635854 នាក់
សរុប :
7800084 នាក់