ថ្ងៃច័ន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
តើរឿងនេះទៅយ៉ាង បើមហាជនរិះគន់ថា នគរបាលប៉ុស្តិ៍ សសរស្ដម្ភ ដោះលែងជនបង្ករ ខណៈចាប់ខ្លួនយកទៅដល់ប៉ុស្តិ៍ហើយ បែរសមត្ថកិច្ច ឆ្លើយថា ជនបង្កររត់បាត់ហើយ
Tue,15 March 2022 (Time 01:01 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តសៀមរាប (ចំនួនអ្នកអាន: 181នាក់)


សៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាង រថយន្ត ដឹកឈើ ម៉ាក លុចសុីស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2C-0845 បានបេីកបុក និង អូស ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ខណៈបុកនោះ ត្រូវ បាន ពលរដ្ឋ នាំគ្នា ចាប់ជនបង្ក ដែលជាអ្នកបើកបររថយន្តប្រគល់ឲ្យ ប៉ូលីសប៉ុស្តិ៍ សសរស្តម្ភ យកជនជនសង្ស័យ ទៅដល់ប៉ុស្តិ៍ ស្រាប់តែ នគរបាលទាំងនោះ ឆ្លើយ ថា ជនបង្ករត់គេចខ្លួនបាត់ ស្រមោល ដោយ សុវត្ថិភាព ។ មហាជនជាច្រើនបានលើកឡើងថា ប្រហែលជា នគរបាលនៅប៉ុស្តិ៍ សសរស្តម្ភ ឃុបឃិត ជា មួយជនបង្ករ ដោយទទួលលុយ ជាថ្នូរ ក្នុងការដោះលែង ។មហាជនបន្តថា មិនដែរណា ឃាត់ខ្លួន តៃកុង រថយន្ត យកទៅដល់ ប៉ុស្តិ៍ ហើយ បែរជា មកឆ្លើយថា ជនសង្ស័យ រត់បាត់ស្រមោលបែបនេះឡើយ ។ តើនគរបាល នៅប៉ុស្តិ៍ សសរស្តម្ភ មានកម្លាំងប៉ុន្មាននាក់ នៅធ្វើការ ? ហើយ ពួកគាត់មានសមត្ថភាពធ្វើការដែរទេ បើគ្រាន់តែជនសង្ស័យ ឃាត់ខ្លួនបានហើយ បែរជាបណ្តោយឲ្យរត់គេចខ្លួនវិញបែបនេះ? ចំពោះ ករណីនេះ លោក ទេព ពុំសែន អធិការនគរបាល ស្រុក ពួក បានប្រាប់ឲ្យដឹងថា កម្លាំងប៉ុស្តិ៍ សសរស្តម្ភ មិន បាន ដោះលែង ជនបង្ករហេតុ ទេ នេះគឺជា ករណី លួចរត់ដោយ សុវត្ថិភាព ។ លោកអធិការ បានបញ្ជាក់ទៀតថា រឿងនេះបើចង់ដឹងច្បាស់ឲ្យសួរមន្ត្រីប៉ុស្តិ៍ដែលពាក់ព័ន្ធទាំងនោះទៅ ព្រោះលោក ក៏មិនបាន ឋិតក្នុងហេតុការណ៍ ដែរ ។ មហាជនរិះគន់ថា ក្នុងការបំភ្លឺ របស់លោក ទេព ពុំសែន អធិការស្រុក ពួក រូបនេះ ហាក់បីដូចជា កំពុងតែកាន់ជើង មន្ត្រីរបស់ខ្លួន ដែលបានបណ្តោយឲ្យ ជនបង្ករត់គេចខ្លួន ។ មហាជននៅតែបន្តការសង្ស័យ ថា ហេតុអ្វីជនបង្ករត់បាត់ស្រួលម្លេះ តើករណីនេះមានអ្វីជាអាថ៍កំបាំង ហើយ ករណីនេះ តើលោក តេង ច័ន្ទណាត ស្នងការ ខេត្តសៀមរាប និងមានវិធានការ បែបណា ចំពោះ មន្ត្រី ទាំងនោះ។ សូមបញ្ជាក់ថា៖ កាលពីវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅលេីផ្លូវជាតិលេខ៦ ស្ថិតនៅភូមិស្វាយ ឃុំ សសរស្តម្ភ​ ស្រុកពួក ខេត្តសៀមរាប​ មានករណី គ្រោះ ថ្នាក់ចរាចរណ៍ បានបណ្ដាលឱ្យជនរងគ្រោះឈ្មោះ ស៊ន ចាន់ថន អាយុ ៥១ ឆ្នាំ រងរបួសធ្ងន់ ហេីយ ក្រុមគ្រួសារ បានបញ្ជូន ទៅមន្ទីរពេទ្យបង្អែក ខេត្ត សៀមរាប​។ ប្រភពបន្តថា ក្រោយហេតុការណ៍ ជនបង្ករដែល បេីកបរ រថយន្តដឹកឈេី បានភ័យស្លន់ ស្លោ បំរ៉ុង រត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋ នៅទីនោះ លួងលោម ដេីម្បី ឲ្យធ្វេីការ ដោះស្រាយ​ ព្រោះ គ្មានអ្នក ណាគេ ធ្វេីបាប ទេ​ បន្ទាប់មកជនបង្ករ បានហូត លុយ ចំនួន ១០០០ (ដុល្លារ មួយពាន់ដុល្លា ) ដេីម្បីដោះស្រាយ តែប្រជាពលរដ្ឋ នៅទីនោះមិន ព្រម ទទួលទេ គឺទុកឱ្យ សមត្ថកិច្ច នគរបាល ជាអ្នក ដោះស្រាយ តាមនីតិវិធី ។ ប្រភពបន្ថែមថា បន្ទាប់មក កម្លាំងនគរបាលប៉ុស្តិ៍ សសរស្តម្ភ បានមកដល់ រួច ទទួល យកជនបង្ករ និង វត្ថុតាង មន្ត្រីនោះគឺឈ្មោះ ពុន​ ហាង និង ឈ្មោះ ឌី បានទទួលយកជនបង្កនិងរថយន្តទៅកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាល សសរស្តម្ភ​ ស្រុកពួក ខេត្តសៀមរាប​ បន្ទាប់មកនៅវេលាម៉ោង ១០ និង ៣០នាទីឈ្មោះ ពុន ហាង បានមកប្រាប់ប្រជាពលរដ្ឋវិញថា ជនបង្ករបានរត់គេចខ្លួន បាត់ហេីយ។ តាមការ អះអាង របស់សាក្សី ដែលសុំមិនបញ្ចេញឈ្មោះ​ បាននិយាយថា ខ្លួន បានលបមេីលគ្រប់ សកម្មភាព​ របស់ឈ្មោះ ពុន ហាង និងឈ្មោះ ឌី ព្រមទាំងមានប្រជាការពារពីរនាក់ទៀត ថា បានទទួលលុយជាថ្នូរក្នុងការដោះលែងជនបង្ក ក្រោយមកជនបង្ករត្រូវបានរថយន្តមួយគ្រឿងទៀតម៉ាក Sina ពាក់ផ្លាកលេខ Phnom Penh 7143 ពណ៌ ស្ក មកទទួលយក ជនបង្ករ ចេញទៅបាត់ស្រមោល សូន្យឈឹង នៅក្នុងថ្ងៃខែឆ្នាំ កើតដដែល។ ចំពោះអ្នករងរបួសត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប​ អការៈជម្ងឺចេះតែធ្ងន់ពី មួយថ្ងៃ ទៅមួយថ្ងៃ​ រីឯ ថ្នាំពេទ្យ គឺត្រូវ ចេញ ទៅទិញ នៅ ហ្វាមម៉ាសុី លក់ថ្នាំ ខាងក្រៅ តាម វេជ្ជបញ្ជារ ។ ទាក់ទិន បញ្ហាដូចខាងលើនៅរសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការខេត្ត សៀមរាប បានប្រាប់សារព័ត៌មាន ឲ្យដឹងថា ករណីនេះលោកបានទទួល ព័ត៌មានហើយ តែមិនដូចការរិះគន់ និង មិនដូចការ ចុះផ្សាយ របស់សារព័ត៌មាន ឡើយ ។ លោកស្នងការបន្តថា លោកទទួលស្គាល់ថា នេះជាការធ្វេសប្រហែស របស់កងកម្លាំងរបស់លោក តែលោកនិងលោកអធិការស្រុកពួក មិនសង្ងំស្ងៀមឡើយ និង ប្រឹងប្រែង រកយុត្តិធម៌ ជូនជនរងគ្រោះ មិនប្រងើយកន្តើយឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

តើហ៊ា សួរ ជាមេល្បែងស៊ីសង ភ្នាល់ទឹកភ្លៀង នៅអូរឬស្សី ខ្លាំងជាងលោក ស ថេត និងលោក ឃួង ស្រេង ឬបានជាមិនទាន់ឃើញអាជ្ញាធរបង្រ្កាប (ភ្នាក់ងារប្រចាំភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងភ្នាល់ទឹកភ្លៀងលេងផ្អើលពេញក្រុងភ្នំពេញ តែអាជ្ញាធរដូចជាគ្មានឆន្ទ:ក្នុងការណែនាំឬក៏បង្ក្រាបនោះទេ (ភ្នាក់ងារប្រចាំភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញជើងខ្លាំងឈ្មោះ ចែស្រី ដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ សមត្ថកិច្ចពាក់ព័ន្ធសម្ងំឈឹង (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ញ៉ែម សំអឿន មានសមត្ថភាពធ្វើជាអភិបាលខេត្តទៀតដែរឬទេ ?បើមេឈ្មួញឈើលោក ហ៊ូវ ជីវ៉ៃ និងបក្ខពួកដឹកឈើទៅវៀតណាម តាមច្រក អូរសាថី ស្ថិតក្នុងដែនសមត្ថកិច្ច របស់ នគរបាលការពារ ព្រំដែនប៉ុស្តិ៍លេខ ៥០៧តែមិនបង្ក្រាប (ភ្នាក់ងារប្រចាំខេត្តរតនគិរី)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនសង្ស័យអាជ្ញាធរពាក់ព័ន្ធថាបានទទួលសំណែនពីថៅកែរណ្តៅដីដ៏សែនជ្រៅ នៅត្រពាំងហែផ្កា ទើបមួយណាក៏ដូចមួយណាសំងំស្ងៀមឈឹង (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
113 នាក់
ម្សិលមិញ :
8260 នាក់
សប្តាហ៍នេះ :
31461 នាក់
ខែនេះ :
165310 នាក់
3 ខែនេះ :
632521 នាក់
សរុប :
7800247 នាក់