ថ្ងៃច័ន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
មហាជនសង្ស័យអាជ្ញាធរពាក់ព័ន្ធថាបានទទួលសំណែនពីថៅកែរណ្តៅដីដ៏សែនជ្រៅ នៅត្រពាំងហែផ្កា ទើបមួយណាក៏ដូចមួយណាសំងំស្ងៀមឈឹង
Tue,15 March 2022 (Time 03:16 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តសៀមរាប (ចំនួនអ្នកអាន: 150នាក់)


សៀមរាប ៖ រណ្ដៅដីដល់ក្បាលប្រែតនៅត្រពាំងហែផ្កា ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានឈ្មួញមានឥទ្ធិពលម្នាក់ ឈ្មោះហ៊ុយ បានកាយយកអាចម៍ដីលក់ស្ទើរដល់ក្បាលប្រែត។ករណីនេះដែរគេមិនទាន់ឃើញអាជ្ញាធរពាក់ព័ន្ធមានវិធានការនៅឡើយទេ អាស្រ័យហេតុនេះហើយទើបមហាជននិងពលរដ្ឋមានការសង្ស័យថាអាចមានតែពាក់ព័ន្ធឃុបឃិតគ្នា។ ចំណែករថយន្តដឹកដីក៏មិនគ្របទៅតាមលក្ខណៈបច្ចេកទេសដែលសមត្ថកិច្ចណែនាំនោះទេ ជាមួយគ្នានោះដែរនៅតាមផ្លូវមានដីហុយខ្លាំងធ្វើឲ្យពលរដ្ឋពិបាកនឹងដកដង្ហើម ហើយផ្លូវនៅតំបន់នោះក៏រងការខូចខាតយ៉ាងដំណំផងដែរ។ពលរដ្ឋដែលបានធ្វើផ្លូវដើម្បីឲ្យអ្នកភូមិធ្វើដំណើរបានស្រួល បាននិយាយថាផ្លូវដែលពួកគាត់ប្រឹងធ្វើនោះបានរងការខូចខាតយ៉ាងដំណំនឹងមិនអាចឲ្យពលរដ្ឋធ្វើដំណើរបានសួរនោះទេ។ ពលរដ្ឋសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធជាពិសេសរដ្ឋបាលក្រុងសៀមរាបនិងអាជ្ញាធរជាតិអប្សរា មេត្តាចុះពិនិត្យមើលការស្ដាយត្រពាំងហែផ្កា នេះផង...សូមពន្យល់ពាក្យត្រពាំងតើគួរមានជម្រៅប៉ុន្មាន?។ ពាក់ព័ន្ធនឹងករណីនេះដែរម្ចាស់នៅដីបានលើកឡើងថាគាត់មានច្បាប់ត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធទាំងអស់ហើយការជីកដីនោះគឺមិនដល់ក្បាលប្រេតនោះទេ។ ទោះជាមានការលើកឡើងយ៉ាងនេះក្តីអាជ្ញាធរក្រុងសៀមរាបនៅថ្ងៃទី១៥ ខែមីនាឆ្នាំ២០២២ នេះមិនអាចសុំការពន្យល់បានទេ ដោយសារមិនមានអ្នកទទួលទូរស័ព្ទ។ ពលរដ្ឋទទូចឲ្យឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាបមេត្តាចាត់ក្រុមការងារចុះពិនិត្យមើលការដ្ឋានកាយដីនិងការដឹកជញ្ជូនដីរបស់ឈ្មួញខាងលើនេះផង៕

ព័ត៌មានគួរចាប់អារម្មណ៍

តើហ៊ា សួរ ជាមេល្បែងស៊ីសង ភ្នាល់ទឹកភ្លៀង នៅអូរឬស្សី ខ្លាំងជាងលោក ស ថេត និងលោក ឃួង ស្រេង ឬបានជាមិនទាន់ឃើញអាជ្ញាធរបង្រ្កាប (ភ្នាក់ងារប្រចាំភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងភ្នាល់ទឹកភ្លៀងលេងផ្អើលពេញក្រុងភ្នំពេញ តែអាជ្ញាធរដូចជាគ្មានឆន្ទ:ក្នុងការណែនាំឬក៏បង្ក្រាបនោះទេ (ភ្នាក់ងារប្រចាំភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញជើងខ្លាំងឈ្មោះ ចែស្រី ដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ សមត្ថកិច្ចពាក់ព័ន្ធសម្ងំឈឹង (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ញ៉ែម សំអឿន មានសមត្ថភាពធ្វើជាអភិបាលខេត្តទៀតដែរឬទេ ?បើមេឈ្មួញឈើលោក ហ៊ូវ ជីវ៉ៃ និងបក្ខពួកដឹកឈើទៅវៀតណាម តាមច្រក អូរសាថី ស្ថិតក្នុងដែនសមត្ថកិច្ច របស់ នគរបាលការពារ ព្រំដែនប៉ុស្តិ៍លេខ ៥០៧តែមិនបង្ក្រាប (ភ្នាក់ងារប្រចាំខេត្តរតនគិរី)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនសង្ស័យអាជ្ញាធរពាក់ព័ន្ធថាបានទទួលសំណែនពីថៅកែរណ្តៅដីដ៏សែនជ្រៅ នៅត្រពាំងហែផ្កា ទើបមួយណាក៏ដូចមួយណាសំងំស្ងៀមឈឹង (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
297 នាក់
ម្សិលមិញ :
8260 នាក់
សប្តាហ៍នេះ :
31645 នាក់
ខែនេះ :
165494 នាក់
3 ខែនេះ :
632705 នាក់
សរុប :
7800431 នាក់